សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ រៀម រួន ហៅ វល្ល៍ ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិបប៉្រក ឃុំស្វាយភ្លើង ស្រុកតាំគោក ខេត្តកំពង់ធំ ។ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា÷
នៅមុនពេលកើតហេតុថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះបានផឹកស្រាថ្នាំជាមួយ ឈ្មោះ ភីសុដាហៅ ញ៉េប ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិ-ឃុំ កើតហេតុ ខាងលើតាំងពីព្រឹករហូត ដល់ម៉ោប្រហែល ៨យប់ទើបឈប់ផឹក បន្ទាប់មក ឈ្មោះ ញ៉េប បានយកភួយមកអោយជន រងគ្រោះទៅដេកផ្ទះប្អូនគាត់នៅក្បែរនោះដែរ ។

ប៉ុន្តែផ្ទះនោះគ្មានមនុស្សនៅនោះទេ ចំណែកឈ្មោះ ញ៉េប ក៏បានឡើងទៅលើផ្ទះដេកដូចគ្នា រហូតដល់ម៉ោង ០៣ទៀបភ្លឺទើបគាត់ភ្ញាក់ចុះមកក្រោមផ្ទះ ហើយបាត់ជនរងគ្រោះឃើញនៅសល់តែភួយទុកនៅក្រោមផ្ទះ មិនឃើញមានមនុស្ស ភ្លាមនោះគាត់ក៏ដើរ ទៅមើលនៅផ្ទះប្អូននៃសពមិនឃើញក៏ត្រឡប់មកសួរម្ដាយសព តែម្ដាយសពជនរងគ្រោះបានប្រាប់ថា៖មិនឃើញមកទេ ហើយបាននាំគ្នដើរកតែរកមិនឃើញសោះស្មានថា៖ វាទៅផ្ទះប្រពន្ធវាហើយ។
លុះដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៧ព្រឹក ម្ដាយរបស់ឈ្មោះ ញ៉េប
រស់នៅភូមិស្វាយភ្លើង បានទូរស័ព្ទមកប្រាប់ថា៖ ឈ្មោះ វល្លិ៍ ដេកស្លាប់នៅវាលស្រែ នៅកន្លែងទួលម្រិញ ទើបឈ្មោះ ញ៉េប ទៅមើល ហើយឃើញស្គាល់ថា៖ ជាសពឈ្មោះ វល្លិ៍ ពិតប្រាកដ្ឋមែន ។យោងតាមការបំភ្លឺពីឈ្មោះ ភី សុដា ហៅ ញ៉េបនិងឈ្មោះ រៀម រ៉េមរីន និង រួន រៀម ចិន្តា បានបញ្ជាក់ថា៖ ឈ្មោះ រៀម វល្លិ៍ តែងតែផឹកស្រាជាមួយគាត់ជា ប្រចាំ ហើយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ ជនរងគ្រោះផឹកជាមួយ ឈ្មោះ ញ៉េប តាំងពីព្រឹក រហូតដល់ម៉ោង៨យប់ទើបឈប់ផឹកចប់ឲ្យភួយ១ទៅដេកនៅផ្ទះប្អូនគាត់នៅក្បែរនោះដែរហើយបាត់ខ្លួនរហូតដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ម៉ោង ០៧ព្រឹក ទើបដឹងថា៖ ជនរង គ្រោះស្លាប់នៅវាលស្រែ ។

ក្រោយពីទទួលព័ត៌មានបានភ្លាមកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចទីតាំងកន្លែងដែប្រទះឃើញសពហើយបានធ្វើកោសល្យវិច្ច័យពិនិត្យទៅលើសាកសពនិងសន្និដ្ឋានបានថា÷ សាកសពជនរងគ្រោះគឺស្លាប់ដោយសារស្រវឹងស្រាជោគជាំ ហើយវង្វេងបាត់បង់
ស្មារតី អត់បានហូបបាយហូបទឹក ហូបបានតែទឹកស្រវឹងទើបបណ្ដាលឲ្យកើតទៅជាខ្យល់គ គាំងបេះដូងស្លាប់តែម្តង។ ក្រោយពីបានពិនិត្យចប់សព្វគ្រប់រួចហើយសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីយ៍៕

No comments:
Post a Comment