សាហាវណាស់! រថយន្ត៤គ្រឿងបុកបន្តកន្ទុយគ្នាពេញទំហឹង​​ នៅផ្លូវជាតិលេខ៤ - News go Online

Post Top Ad

/>

សាហាវណាស់! រថយន្ត៤គ្រឿងបុកបន្តកន្ទុយគ្នាពេញទំហឹង​​ នៅផ្លូវជាតិលេខ៤

Share This
ព្រះសីហនុ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​រវាងរថយន្ត៤គ្រឿងបុកបន្តគ្នា បណ្តាលឲ្យខូចខាតយ៉ាងដំណំ ប៉ុន្តែសំណាងល្អគ្មានមនុស្សរងរបួសឡើយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ​១៨៨-១៨៩ ភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត​ទាំង៤​គ្រឿងបុកតគ្នា​ មានទិសដៅភ្នំពេញឆ្ពោះ-ខេត្តព្រះសីហនុ ទី១​រថយន្តម៉ាក NISAN ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-9993 បើកបរដោយឈ្មោះ ម៉ៃ តុលា ភេទប្រុស អាយុ​៣៤ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិព្រេច ឃុំរកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ទី​២​រថយន្តម៉ាក LEXUS RX300 ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 2C-8939 បើកបរដោយឈ្មោះ ចែម បញ្ញា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី៣​រថយន្តម៉ាក TOYOTA -PRUIS ពណ៌ផ្សែងបារី ពាក់ផ្លាកលេខភ្នំពេញ 2AW-8296 បើកបរដោយឈ្មោះ ឈន រតនា ភេទប្រុស អាយុ​៤១ឆ្នាំ មានទីលំនៅសង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។ និងទី​៤​រថយន្តម៉ាក FUSO ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3A-0225​(អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ)។
ចំពោះករណីនេះ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការវាស់វែង និងនាំយករថយន្តទាំង៤ បានយករក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលទទឹង ដោយឡែកអ្នកបើករថយន្ត FUSO បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ៕​​




No comments:

Post a Comment

Post Bottom Ad

Pages