នាយកក្រុមហ៊ុន Huawei និយាយមួយម៉ាត់នេះដាក់ Apple ធ្វើឱ្យអ្នកប្រើទូរស័ព្ទទាំងចិននិងអាមេរិក ព្រឺរសម្បុរគីង្គក់ - News go Online

Post Top Ad

/>

នាយកក្រុមហ៊ុន Huawei និយាយមួយម៉ាត់នេះដាក់ Apple ធ្វើឱ្យអ្នកប្រើទូរស័ព្ទទាំងចិននិងអាមេរិក ព្រឺរសម្បុរគីង្គក់

Share This
ស្ថាបនិកក្រុមហ៊ុនបច្ចេកវិជ្ជាយក្សចិន Huawei លោក Ren Zhengfei បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Bloomberg ថា គាត់នឹងក្លាយជា "មនុស្សដំបូងគេដែលធ្វើការតវ៉ាភ្លាម" ប្រសិនបើរដ្ឋាភិបាលក្រុងប៉េកាំងសងសឹកប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិជ្ជាយក្សអាមេរិក Apple ។
អ្នកយកព័ត៌មានរបស់ Bloomberg បានសួរនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei នៅក្នុងបទសម្ភាសន៍ថា តើគាត់នឹងសងសឹកប្រឆាំងនឹងក្រុមហ៊ុន Apple ដែរឬទេ ចំពេលមានការអំពាវនាវដោយអ្នកខ្លះនៅក្នុងប្រទេសចិនឱ្យចាត់វិធានការសងសឹកប្រឆាំងនឹងក្រុមហ៊ុនអាមេរិកនេះវិញ។
លោក Ren បានប្រាប់ Bloomberg នៅក្នុងបទសម្ភាសន៍ ចេញផ្សាយកាលពីថ្ងៃអាទិត្យទី២៦ឧសភាថា "ជាបឋម រឿងនោះនឹងមិនកើតឡើងទេ។ ទីពីរ ប្រសិនបើរឿងនោះកើតឡើងមែននោះ ខ្ញុំនឹងក្លាយជាអ្នកទីមួយតវ៉ាមុនគេ។ Apple គឺជាក្រុមហ៊ុនឈានមុខគេលើពិភពលោក ប្រសិនបើគ្មានក្រុមហ៊ុន Apple ទេ នោះនឹងមិនមានអ៊ីនធឺណេតទូរស័ព្ទនោះឡើយ។ ប្រសិនបើគ្មាន Apple ជួយបង្ហាញពិភពលោកដល់យើងទេ យើងនឹងមិនបានឃើញភាពស្រស់ស្អាតនៃពិភពលោកនេះទេ។ Apple គឺជាគ្រូរបស់ខ្ញុំ។ ក្រុមហ៊ុននេះកំពុងបោះជំហានទៅមុខរីកចម្រើននៅចំពោះមុខយើង។ ក្នុងនាមជាកូនសិស្ស តើមានមូលហេតុអ្វីដែលខ្ញុំត្រូវប្រឆាំងនឹងគ្រូរបស់ខ្ញុំ?"។
ក្រុមហ៊ុន Huawei ត្រូវបានចោទប្រកាន់ដោយបណ្តាប្រទេសមួយចំនួនថាត្រូវបានឧបត្ថម្ភដោយរដ្ឋចិននិងធ្វើចារកម្មជំនួសឱ្យរដ្ឋាភិបាលចិនតាមរយៈឧបករណ៍របស់ខ្លួន។ លោកប្រធានាធិបតីអាមេរិក Donald Trump បានចេញបទបញ្ជាប្រតិបត្តិកាលពីដើមខែឧសភាថា ដោយបញ្ចូលក្រុមហ៊ុន Huawei និងសាខារបស់ខ្លួនចំនួន ៧០ ទៅក្នុងបញ្ជីខ្មៅនៃពាណិជ្ជកម្ម ដោយហាមឃាត់សកម្មភាពរបស់ក្រុមហ៊ុននៅក្នុងប្រទេសរបស់ខ្លួន។ ហេតុដូច្នេះហើយ ក្រុមហ៊ុនអាមេរិកទាំងអស់ត្រូវតម្រូវឱ្យទទួលការអនុញ្ញាតជាមុនសិន មុនពេលធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនទូរគមនាគមន៍ចិនមួយនេះ។

ជាលទ្ធផល ក្រុមហ៊ុន Google បានផ្អាកប្រតិបត្តិការអាជីវកម្មជាមួយក្រុមហ៊ុន Huawei រួមទាំងការផ្ទេររាល់ Hardware, Software និងសេវាកម្មបច្ចេកទេសនានា លើកលែងតែអាជីវកម្មណាដែលអាចរកបានតាមរយៈការផ្តល់អាជ្ញាប័ណ្ណជាលក្ខណៈ Open Source។ ចំណាត់ការនេះបានធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនទូរគមនាគមន៍ចិនដ៏ធំនេះ ដោយបណ្តាក្រុមហ៊ុនទូរគមនាគមន៍ជាច្រើនដូចជា Vodafone និង EE នៅចក្រភពអង់គ្លេស បានផ្អាកការចេញផលិតផលថ្មីរបស់ក្រុមហ៊ុន Huawei៕


No comments:

Post a Comment

Post Bottom Ad

Pages