ហុងកុង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហាថា យោធាចិនបានផ្លាស់ប្ដូរចំនួនកងទ័ពថ្មីចូលទៅក្នុងទីក្រុងហុងកុង ដោយហៅសកម្មភាពនេះថាជាទម្លាប់ ខណៈដែលការតវ៉ាប្រឆាំងនឹងទីក្រុងប៉េកាំងនៅតែបន្ត ធ្វើឲ្យរង្គោះរង្គើមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ។
អ្នកការទូតអាស៊ី និងលោកខាងលិចនៅក្នុងទីក្រុងហុងកុង ដែលតាមដានការចល័តកងទ័ពរំដោះប្រជាជនចិន ត្រូវបានគេរំពឹងថា នឹងមានការផ្លាស់ប្ដូរជាប្រចាំមួយនៅពេលនេះ ហើយនឹងកំពុងតាមដានយ៉ាងកៀកកិត រកមើលសញ្ញាមួយចំនួន ឬសកម្មភាពខុសប្រក្រតីដែលបានកើនឡើង។ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបាននិយាយថា យោធភូមិ ឬតាំងមូលដ្ឋានកុងនៃកងទ័ពរំដោះប្រជាជនចិននៅហុងកុង បានធ្វើការផ្លាស់ប្ដូរសមាជិកលើកទី២២ របស់ខ្លួននៅក្នុងរយៈពេលប៉ុន្មានម៉ោងនៅថ្ងៃព្រហស្បតិ៍នេះ ចាប់តាំងពីពេលដែលខ្លួនបានចាប់ផ្ដើមតាំងមូលដ្ឋានកងទ័ព នៅទីក្រុងហុងកុងក្នុងឆ្នាំ១៩៩៧។
ដោយត្រូវបានអនុម័តពីគណៈកម្មាធិការយោធាមជ្ឈិម សកម្មភាពនេះគឺជាការផ្លាស់ប្ដូរប្រចាំឆ្នាំជាធម្មតា ស្របតាមច្បាប់នៃសាធារណរដ្ឋប្រជាមានិតចិន ស្ដីពីការដាក់ពង្រាយកងទ័ពនៅក្នុងតំបន់រដ្ឋបាលពិសេសហុងកុង ដែលចែងថា ការតាំងមូលដ្ឋានទ័ពនៅក្នុងទីក្រុងហុងកុង នឹងអនុវត្តតាមប្រព័ន្ធនៃការផ្លាស់ប្ដូរសមាជិករបស់ខ្លួន៕
No comments:
Post a Comment