សត្វត្រយ៉ង (Pseudibis gigantean) - News go Online

Post Top Ad

/>

សត្វត្រយ៉ង (Pseudibis gigantean)

Share This
*បក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា
*ឈ្មោះជាភាសាជាតិ៖ ត្រយ៉ង ឬ ក្ងយក្ស ឬ ឪលើក
*ឈ្មោះភាសាអង់គ្លេស៖ Giant Ibis
*ឈ្មោះវិទ្យាសាស្រ្ដ៖ Pseudibis gigantean
លក្ខណៈទូទៅ ៖
 សម្បុរប្រផេះក្រម៉ៅ ជើងពណ៌ក្រហមព្រលែត ជំពុះរាងកោងខុបចុះ និងប្រវែងដងខ្លួន ១០៦ សង់ទីម៉ែត្រ។ សត្វត្រយ៉ង ត្រូវបានការពារដោយប្រកាសលេខ ៣៥៩ កសក.ប្រក ចុះថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពិភពលោកក៏បានចាត់ទុកត្រយ៉ងជាប្រភេទជិតផុតពូជបំផុត (Critical Endangerd) ដោយបានចុះក្នុងបញ្ជីសៀវភៅក្រហម IUCN ដូចគ្នានឹងគោព្រៃដែរ។ សត្វត្រយ៉ងដើមឡើយមានរាយប៉ាយនៅតាមទូទាំងតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែបច្ចុប្បន្ននេះមាននៅតែក្នុងភូមិភាគខាងជើង និងឦសាននៃប្រទេសកម្ពុជាប៉ុណ្ណោះ។ ចំណីរបស់សត្វនេះគឺសត្វឥតឆ្អឹងកងដែលរស់នៅក្នុងភក់ដូចជា ជន្លេន ខ្យង ក្ដាម ។ល។ វាចូលចិត្តរស់នៅក្នុងព្រៃរបោះស្ងួត មានតំបន់ដីសើមច្រើន (ទន្លេ បឹង ត្រពាំង)។ វារកចំណីលើដី និងទំលើដើមឈើដើម្បីសម្រាក និងគេចពួនពីសត្រូវ។ សត្វនេះត្រូវបានរកឃើញថ្មីៗនៅខេត្តព្រះវិហារមិនតិចជាង ១០០ ក្បាលឡើយ ដែលជារបាយច្រើនជាងគេ បន្ទាប់ពីពិភពលោកអះអាងថាបានផុតពូជ។ ប្រទេសកម្ពុជា ជាប្រទេសទីមួយក្នុងពិភពលោក ដែលបានផ្ដល់រូបថតនៃប្រភេទសត្វត្រយ៉ងនេះ ហើយត្រូវបានទស្សនាវដ្ដី National Geographic Magazine នៃសហរដ្ឋអាមេរិក ផ្សព្វផ្សាយទូទាំងពិភពលោក។ អនុក្រឹត្យបានចែងឲ្យបង្កើតតំបន់ព្រៃអភិរក្សធនធានសេនេទិច និងសត្វព្រៃ ខេត្តព្រះវិហារ ក្នុងគោលបំណងអភិរក្សសត្វត្រយ៉ងនេះជាចម្បង។ សត្វនេះជាប្រភេទជិតផុតពូជបំផុត ដែលត្រូវបានអង្គការអភិរក្សពិភពលោក និងអង្គការក្រៅរដ្ឋាភិបាលនានាកំពុងមានចំណាប់អារម្មណ៍ផ្ដល់ជំនួយការពារ។





No comments:

Post a Comment

Post Bottom Ad

Pages