បាត់ដំបង៖ រថយន្ត Angkor ប្រភេទ Mini bus ដែលផលិតនៅកម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយមឆ្នាំ១៩៦០ (១៩៥៥-១៩៥៦) និងបានតម្លើងសារជាថ្មីនៅអំឡុងឆ្នាំ១៩៩០ ត្រូវបានគេប្រើប្រាស់សម្រាប់ដឹកទំនិញ និងអ្នកដំណើរជាប្រចាំពីទីរួមខេត្តបាត់ដំបង ទៅផ្សារមោង ស្រុកមោងឫស្សី។
ម្ចាស់រថយន្ត Angkor នេះ បញ្ជាក់ថា រថយន្តប្រភេទនេះ នៅសល់ចំនួន ៤គ្រឿង ដែលសល់ពីសម័យសង្គមរាស្ត្រនិយម។ តួ,កៅអី, ទ្វារ, ដំបូលរថយន្តពុកផុយ ត្រូវបានជួសជុល និងតម្លើងសារថ្មី នៅឆ្នាំ១៩៩០ ប៉ុន្តែគ្រឿងម៉ាស៊ីន និងគ្រឿងក្រោម ភាគច្រើនជារបស់ដើម។
ម៉ាស៊ីនដើមរបស់រថយន្តនេះ ផលិតដោយក្រុមហ៊ុន Citröen របស់ប្រទេសបារាំង និងគ្រឿងបន្លាស់ផ្សេងៗ ត្រូវបានផលិតនៅកម្ពុជា។ នេះបើតាមទំព័រហ្វេសប៊ុកទេសចរណ៍បាត់ដំបង។ ប្រភព៖ ថ្មីៗ
No comments:
Post a Comment