[[[ ស្រុកកំពង់សីលា ]]]
មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តបែនម៉ាកFuso របស់ក្រុមហ៊ុនVP ពាក់ស្លាកលេខ
ភ្នំ ពេញ3E-7466 មានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ អ្នកបើកបរឈ្មោះ សុខ ឃីន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិតាំងតាឡាត់ ឃុំភ្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលតាមរបាយការណ៍បឋមពីសមត្ថកិច្ចថា ពេលមកដល់ចំណុចកើតហេតុរថយន្តនេះបែកបំពង់ខ្យល់ក្នុងស្ថានភាពផ្លូវកោងជាន់ហ្វ្រាំងមិនសុីក៍បុកពីក្រោយរថយន្ត ម៉ាក FORD RANGER ព៌ណប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1138 ដែលចតលេីចិញ្ចើមផ្លូវគ្រួសក្រហមក្នុងទិសដៅស្របទិសគ្នា អ្នកបើកបរដោយឈ្មោះ លី សៀ ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ហេតុការណ៍នេះមិនបណ្តាលអោយគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ រីឯរថយន្តខូចខាតកម្រិតធ្ងន់ ។
ចំពោះមុខកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ ៤០២ សហការជាមួយនគរបាលអធិការដ្ឋាននគរបាលស្រុកកំពង់សីលា នៅការពារកន្លែងកើតហេតុ សម្រួលចរាចរណ៍ រីឯវត្ថុតាងរថយន្តទាំងពីរ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដេីម្បីបន្តតាមនិតិវិធី ៕
No comments:
Post a Comment