លោក ត្រាំ ថ្លែងថា៖ «នាវា Kaga នឹងជួយការពារជាតិរបស់យើង ទប់ទល់នឹងការគំរាមកំហែងក្នុងតំបន់ និងនៅកន្លែងដ៏សែនឆ្ងាយ»។
សូមជម្រាបថា Kaga គឺជានាវាផ្ទុកឧទ្ធម្ភាគចក្រ ប្រឆាំងនឹងនាវាមុជទឹក។ នាវានេះ នឹងត្រូវធ្វើកំណែប្រែដោយអាចផ្ទុកយន្តហោះ F-35B បានក្នុងពេលឆាប់ៗខាងមុខនេះ។ កាលពីឆ្នាំមុន នាវានេះ បានធ្វើដំណើរទៅប្រទេសឥណ្ឌា ដោយឆ្លងកាត់សមុទ្រចិនខាងត្បូងទៀតផង។
ប្រធានាធិបតីរូបនេះ បានអះអាងថា រដ្ឋាភិបាលជប៉ុន បានយល់ព្រមទិញយន្តហោះបំបាំងកាយ F-35 (stealth figter jet) របស់អាមេរិក ចំនួន១០៥គ្រឿង ដែលនេះជាការទិញដ៏ធំបំផុតក្នុងចំណោមសម្ព័ន្ធមិត្តរបស់អាមេរិក។ ការយល់ព្រមទិញយន្តហោះដែលមានតម្លៃសរុបប្រមាណ ១០ពាន់លានដុល្លារនេះ ត្រូវបានប្រទេសទាំង២ ពិភាក្សាគ្នា តាំងពីខែធ្នូ ឆ្នាំ២០១៨៕
No comments:
Post a Comment