ខេត្តឧត្តរមានជ័យ៖
ជនសង្ស័យប្រុសស្រី៨នាក់ ត្រូវបានកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះធ្វើការចុះបង្រ្កាបករណីចែកចាយប្រើប្រាស់រក្សាទុកនូវសារធាតុញៀន។
ការចុះបង្រ្កាបនេះបានធ្វើឡើងនៅ៩យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ នៅផ្ទះសំណាក់ជំនោធម្មជាតិ ភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៨នាក់មានឈ្មោះដូចខាងក្រោម៖ ទី១ឈ្មោះ ម៉ៅ សាមិន (ហៅជ្រូក) ភេទប្រុស អាយុ២០ឆ្នាំ, ទី២ឈ្មោះ តែ បុនគីម ភេទប្រុស អាយុ១៩ឆ្នាំ, ទី៣ឈ្មោះ មួយស្រស់ ភេទប្រុស អាយុ២០ឆ្នាំ, ទី៤ឈ្មោះ ចាត លីដេត ភេទប្រុស អាយុ១៦ឆ្នាំ, ទី៥ឈ្មោះ លឹមសុភក្រ ភេទប្រុស អាយុ១៩ឆ្នាំ, ទី៦ឈ្មោះ ផុន ដាវន្ត ភេទប្រុស អាយុ១៩ឆ្នាំ, ទី៧ឈ្មោះ ហេង សុវណ្ណកញ្ញា ភេទស្រី អាយុ២៧ឆ្នាំ និងទី៨ឈ្មោះ ជូន សុភា ភេទ ស្រី អាយុ៤០ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់។
ក្នុងនោះដកហូតបាន៖ គ្រឿងញៀន១កញ្ចប់ធំ និងឧបករណ៍សម្រាប់ជក់មួយចំនួន និងម៉ូតូ៤គ្រឿង,ទូរសព្ទ៨គ្រឿង។
ជនសង្ស័យទាំង៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
No comments:
Post a Comment